Category: ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពីម្សិលមិញបានប្រកាសរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តទ្រង់ទ្រាយធំឡើងវិញនៅខេត្តសៀមរាបក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៥ ដើម្បីទាក់ទាញទេសចរ។ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ គឺមានរយៈពេលបីថ្ងៃដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែមេសា។ អញ្ជើញជាអធិបតីចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀនៅខេត្តសៀមរាបពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ខែ៤(មេសា) ឆ្នាំនេះ គឺយើងធ្វើអង្គរសង្ក្រាន្តធំនៅខេត្តសៀមរាបនេះម្តងទៀត»។…
ថ្ងៃអង្គារទី 25 ខែកុម្ភៈឆ្នាំ 2025 ភ្នំពេញ ÷ទីតាំងល្បែងស៊ីសងឡូតូ៨៨៨៨ តាមប្រព័ន្ធអនឡាញនៅក្នុងបុរី LVបើកលេងយ៉ាងអាណាធិបតេយ្យ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ.. សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន សូមមេត្តាចុះបង្ក្រាបទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញខាងលើនេះផងទាន ។ តើលោកមេប៉ុស្តិ៍ចោមចៅទី១បានទទួលជ្រាបដែរឬទេ ថាក្នុងមូលដ្ឋានរបស់លោកមានល្បែងស៊ីសងរីកដូចផ្សិត…
ឯកឧត្តម ម៉ៅ ឌុង ចុះពិនិត្យ បរិវេណ ឧទ្យាន ទន្លេ ស្ងួតដេីម្បីត្រៀមរៀបចំ ពិធីអបអរសាទរ សង្ក្រាន្ត អូររាំងឪ ២០២៥ត្បូងឃ្មុំ ៖ ឯកឧត្ដម ម៉ៅ ឌុង អភិបាលរង…
ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូក្រសួងបរិស្ថាន ចុះពិនិត្យការរៀបចំគោលដៅលំហែបៃតង សម្រាប់ប្រជាសហគមន៍នៅតំបន់ភ្នំខ្នងផ្សារកំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងប្រតិភូក្រសួងបរិស្ថាន បានអញ្ជើញចុះពិនិត្យតំបន់ភ្នំខ្នងផ្សារ ដែលកន្លងមកមានអ្នកទៅលេងលក្ខណៈផ្សងព្រេងច្រើនដែរ មានទាំងទេសចរជាតិ និងអន្តរជាតិ ស្ថិតក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញ…
ពិតជាមិនធម្មតាមែនទីតាំងមួយកន្លែងកំពុងបើកដំណើរការលេងល្បែងស៊ីសងឆ្នោតឡូតូតាមប្រព័ន្ធអនឡាញយ៉ាងរលូនក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ ÷ ថ្ងៃទី ២០ ខែ គុម្ភៈ ឆ្នាំ ២០២៥តាមប្រភពប្រជាពលរដ្ឋបានរាយការមកកាន់ភ្នាក់ងារសារព័ត៌មាន ST TV Online យើងថា មានទីតាំងមួយកន្លែងបង្កប់លួចលេងល្បែងស៊ីសងឆ្នោតឡូតូតាមប្រព័ន្ធអនឡាញ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ…
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានឧបត្ថម្ភជាថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគជូនដល់គ្រួសារដែលមានជីវភាពខ្វះខាត ជួបទុក្ខលំបាកក្នុងខេត្តកំពង់ស្ពឺ!!! (កំពង់ស្ពឺ)៖ដោយមានការយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០២៥ បានដឹកនាំ លោកមេបញ្ជាការរង ប្រធានមន្ទីរ…
លោក ជា ណារ៉ុន អភិបាល នៃគណៈអភិបាលស្រុកអូររាំងឪ ដឹកនាំកិច្ចប្រជុំ គណៈកម្មការរៀបចំសង្ក្រាន្តអូររាំងឪ ឆ្នាំថ្មី២០២៥អូររាំងឪ៖ លោក ជា ណារ៉ុន អភិបាល នៃគណៈអភិបាលអូររាំងឪ បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសង្ក្រាន្តអូររាំងឪ សម្រាប់អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៨…
នៅព្រឹកថ្ងៃអង្គារ ៦ រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងព្រះសុមេធវង្សបណ្ឌិត…
ឯកឧត្ដម ង៉ូវ បូរីណា អញ្ជើញជាអធិបតី បិទសិក្ខាសាលា ស្ដីពី ការផ្សព្វផ្សាយ ក្រមសីលធម៌ វិជ្ជាជីវៈ សារព័ត៌មាន និងសមិទ្ធផលខេត្តត្បូងឃ្មុំ…ត្បូងឃ្មុំ៖ ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត…
សមាគម អភិវឌ្ឍន៍ វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា បើកវគ្គសិក្ខាសាលា លើកទី១ ស្ថិតនៅសាលាប្រជុំអគារតេជោបូពា៌(ស ស យ ក)ត្បូងឃ្មុំ ស្តីពី ការផ្សព្វផ្សាយ ក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន និងសមិទ្ធផលខេត្តត្បូងឃ្មុំ ដែលមានសិក្ខាកាម ចូលរួម…