ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ជួបសំណេះសំណាល និងពិភាក្សាជាមួយ ឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន..

នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន បានជួបសំណេះសំណាល និងពិភាក្សាជាមួយ ឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ព្រមទាំងមានកិច្ចទទួលការប្រគល់សៀវភៅ “ពេជ ចន្ទមុន្នី ភរិយា នាយករដ្ឋមន្រ្តីទី៣៧ នៃកម្ពុជា” ដែលជាស្នាដៃចងក្រងរបស់ ឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន

ជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដើម្បីយកសៀវភៅទៅចែកជូនសមាសភាពថ្នាក់ដឹកនាំនៅខេត្ត និងស្រុក ក្នុងមូលដ្ឋានស្រុកចិត្របុរី ក្នុងឱកាសផ្សព្វផ្សាយខ្លឹមសារសន្និបាតគណបក្ស និងទិវានារីអន្តរជាតិ ខួបលើកទី ១១៤ នៅក្នុងមូលដ្ឋានស្រុកចិត្របុរី ខេត្តក្រចេះ នាចុងខែមីនា ឆ្នាំ២០២៥ខាងមុខនេះ។កិច្ចជំនួបប្រគល់នេះ បានប្រព្រឹត្តទៅនៅការិយាល័យ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន៕រូបថត៖ វុទ្ធា ច័ន្ទភួងពិដោរ