ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន អនុញ្ញាតទទួលជួបជាមួយប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈសារព័ត៌មានកម្ពុជា ៖

ទីស្តីការក្រសួងព័ត៌មាន៖ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកការងារសមាគមអ្នកសារព័ត៌មាននៅកម្ពុជា និងបណ្តាញយុុវជនក្នុងវិស័យព័ត៌មាន បានអនុញ្ញាតទទួលជួបសម្តែងការគួរសមជាមួយប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈសារព័ត៌មានកម្ពុជា

ដែលដឹកនាំដោយ លោក ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈសារព័ត៌មានកម្ពុជា និងសហការី ដើម្បីពិភាក្សាការងារ និងទទួលអនុសាសន៍ការងារមួយចំនួនពីឯកឧត្តមរដ្ឋលេខាធិការ

លើទិសដៅចូលរួមកិច្ចសហការជាដៃគូ ដើម្បីពង្រឹងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន និងសណ្តាប់ធ្នាប់ព័ត៌មាននៅកម្ពុជា ព្រមទាំងណែនាំពីគម្រោងកម្មវិធីសិក្ខាសាលាអ្នកសារព័ត៌មាន នាពេលខាងមុខផងដែរ។

កិច្ចជំនួបនេះបានប្រព្រឹត្តទៅនៅការិយាល័យ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន៕

រូបថត៖ អ៊ាង ហ៊ុយនី