ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តអូរព័ទ្ធតាកែវ} នៅថ្ងៃទី០២ ខែមិនា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០នាទីព្រឹក ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ

អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីសម្ភោធឆ្លងដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅវត្តអូរព័ទ្ធ ស្ថិតនៅភូមិស្រមោចហែ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមេគណខេត្តតាកែវទាំងពីរគណៈ សមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក ថ្នាក់ដឹកនាំ និងមន្រ្តីរាជការចំណុះរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋ សរុបអ្នកចូលរួមប្រមាណជា២៥០០អង្គ/នាក់។







