ពិតជាមិនធម្មតាមែនទីតាំងមួយកន្លែងកំពុងបើកដំណើរការលេងល្បែងស៊ីសងឆ្នោតឡូតូតាមប្រព័ន្ធអនឡាញយ៉ាងរលូនក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ÷ ថ្ងៃទី ២០ ខែ គុម្ភៈ ឆ្នាំ ២០២៥តាមប្រភពប្រជាពលរដ្ឋបានរាយការមកកាន់ភ្នាក់ងារសារព័ត៌មាន ST TV Online យើងថា មានទីតាំងមួយកន្លែងបង្កប់លួចលេងល្បែងស៊ីសងឆ្នោតឡូតូតាមប្រព័ន្ធអនឡាញ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមបណ្ដោយប៉េតុងកំពុងបើកដំណើរការលេងល្បែងស៊ីសងឆ្នោតឡូតូតាមប្រព័ន្ធអនឡាញឡើងវិញហើយជាក់ស្ដែងភ្នាក់ងារសារព័ត៌មានយើងចុះទៅដល់ពិតជាបើកដំណើរការលេងល្បែងស៊ីសងពិតមែនកំពុងកៀងគរក្រុមអ្នកញៀនលេងល្បែងប្រុសស្រី ក្មេងចាស់ ឱ្យចូលទៅលេងយ៉ាងគ្រឹកគគ្រេងៗភ្នាល់ដាក់លុយរាប់ម៉ឺនសែនលានរៀលក្នុងមួយថ្ងៃៗក៏បានថតផ្ដិតយករូបភាពមកផ្សាយជូនអាជ្ញាធរឱ្យលោកបានជ្រាប។ប្រភពដដែលបានបន្តឱ្យដឹងទៀតថា! ទីតាំងលេងល្បែងស៊ីសងឆ្នោតឡូតូកំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរៀងរាល់ថ្ងៃ តែម្ដង ជាមួយគ្នានេះ ម្ចាស់ទីតាំងលេងល្បែងស៊ីសងឆ្នោតឡូតូតាមប្រព័ន្ធអនឡាញ ដែលមានទីតាំងខាងលើ បានធ្វើអោយប្រជាពលរដ្ឋមានការ ភ័យ ខ្លាច និង ព្រួយ បារម្ភ កើតមាននូវ អំពើ ចោរ កម្ម និង បទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើមជាហេតុ!ធ្វើឱ្យប្រជាពលរដ្ឋលើកឡើងថា! ឯណាទៅភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប!កន្លងមកនោះ.!។ហេតុដូច្នេះ ប្រជាពលរដ្ឋ ក៏ដូចជាមហាជន ទូទៅ សំណូមពរដល់លោកអធិការខណ្ឌពោធិ៍សែនជ័យម៉ម វុធី ជាពិសេស សំណូមពរដល់ លោក អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ សក់ ចន្ទ កញ្ញា រិទ្ធ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងលេងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញ និងឆ្នោតឡូតូតាមប្រព័ន្ធអនឡាញ មួយកន្លែងស្ថិតក្នុងមូលដ្ឋានខាងលើនេះផងទាន.!។សូមរំលឹកថា! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានចេញបទបញ្ជាអោយ អភិបាលរាជធានី.ខេត្តទាំង ២៥ខេត្តក្រុង ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”.!។អង្គភាពសារព័ត៌មាន ST TV Online យើងខ្ញុំការផ្សព្វផ្សាយនេះទៅតាមវិជ្ជា ជីវៈ រិះគន់ ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ សូមអរគុណ