លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានឧបត្ថម្ភជាថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគជូនដល់គ្រួសារដែលមានជីវភាពខ្វះខាត ជួបទុក្ខលំបាកក្នុងខេត្តកំពង់ស្ពឺ!!!

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានឧបត្ថម្ភជាថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគជូនដល់គ្រួសារដែលមានជីវភាពខ្វះខាត ជួបទុក្ខលំបាកក្នុងខេត្តកំពង់ស្ពឺ!!!

(កំពង់ស្ពឺ)៖ដោយមានការយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ


នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០២៥ បានដឹកនាំ លោកមេបញ្ជាការរង ប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុង-ស្រុក ស្នាក់កាសន្តិសុខ និងក្រុមការងារ អាវុធហត្ថ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលមានជីវភាព ខ្វះខាត ជួបការលំបាក។
ឈ្មោះ ដោក សារិន ភេទស្រី អាយុ ៦២ឆ្នាំ រស់នៅភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសសួរសុខទុក្ខនោះផងដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការ បាននាំយកថវិកាសរុបចំនួន ២០០,០០០រៀលនិងគ្រឿងឧបភោគបរិភោគរួមមាន(អង្ករ២បេ, មីខ្លាឃ្មុំ០១កេសធំ,ទឹកសុទ្ធ០២កេស, ទឹកត្រី/ទឹកស៊ីអ៊ីវ ០២យួរ និងត្រីខ ០១យួរ)។

ក្រោយពីបានទទួលនូវអំណោយដ៏ថ្លៃថ្លានេះផងដែរ គាត់បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ យ៉ាងក្រៃលែង និងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត នឹងជួនពរជ័យដល់លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន និងក្រុមគ្រួសារ បូត្រា បុត្រី ព្រមទាំងក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ

Author: sttvonline

Leave a Reply

Your email address will not be published. Required fields are marked *