នៅព្រឹកថ្ងៃអង្គារ ៦ រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ

និងព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន ព្រះអនុគណខណ្ឌមានជ័យ និងជាព្រះចៅអធិការវត្តនន្ទមុនី

បានអញ្ជើញរៀបចំពិធីចែកអំណោយ ជូនលោកយាយលោកតា ពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្វះខាតជីវភាព ចំនួន២៥គ្រួសារ ក្នុងបរិវេណវត្តនន្ទមុនី ស្ថិតនៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។








