ថ្ងៃទិវានៃសេចក្តីស្រឡាញ់ (១៤កុម្ភៈ) សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដត្បូងឃ្មុំ រៀបចំកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ «បរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត» ត្បូងឃ្មុំ៖ ឯកឧត្ត ម៉ៅ ឌុង អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ

និងជាប្រធាន សភាពសព័ន្ធយុវជនកម្ពុជា បានដឹកនាំសមាជិក សមាជិកា ស.ស.យ.ក គ្រប់ស្រុក ក្រុង ទាំង៧ ចូលរួមបរិច្ចាកឈាម នៅអគារតេជោបូព៌ា ស្នាក់ការ ស.ស.យ.ក ខេត្ដត្បូងឃ្មុំ ចំនួន ប្រមាណជា ជាង ៣៥០នាក់ នៅព្រឹក ថ្ងៃសុក្រ ២រោច ខែមាឃឆ្នាំរោង ឆស័ក ព.ស២៥៦៨ ខេត្តត្បូងឃ្មុំថ្ងៃទី ១៤ ខែកុម្ភៈឆ្នាំ ២០២៥ ស្ថិតនៅ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្នុងទិវានៃក្ដីស្រឡាញ់ ជាសកល ដោយឡែកកម្ពុជា បានចូលរួមអបអរសាទរ ទិវានៃក្ដីស្រឡាញ់ ដោយបានផ្ដួចផ្ដើមគំនិតដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសព័ន្ធយុវជនកម្ពុជា បានផ្ដល់ក្ដីស្រឡាញ់ជូនប្រជាជនកម្ពុជា ដោយធ្វើការបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិតប្រជាជនកម្ពុជា

នៅគ្រប់មន្ទីរពេទ្យទូទាំងប្រទេស។គូសបញ្ជាក់ផងដែរថា “ការបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត ” ដែលធ្វើនៅអាគារតេជោបូព៌ា (ស ស យ ក) ខេត្តត្បូងឃ្មុំ សមាជិក រួមមាន ជាមន្ដ្រីរាជការ សិស្សនុសិស្ស និងព្រះសង្ឃ ប្រកបដោយការស័្មគ្រចិត្ដ និងពោរពេញដោយក្ដីស្រឡាញ់។

Author: sttvonline

Leave a Reply

Your email address will not be published. Required fields are marked *