ពិធីបុណ្យ មាឃបូជា នៅវត្តសីហរតនារាម ដោយនិមន្តព្រះសង្ឃ និងពុទ្ធបរិស័ទ ហែក្បួនធម្មយាត្រា ជុំវិញក្រុងដូនកែវ

ពិធីបុណ្យ មាឃបូជា នៅវត្តសីហរតនារាម ដោយនិមន្តព្រះសង្ឃ និងពុទ្ធបរិស័ទ ហែក្បួនធម្មយាត្រា ជុំវិញក្រុងដូនកែវ

នៅថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១៥:០០នាទីរសៀល ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត រួមជាមួយ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត

បានដឹកនាំមន្រ្តីរាជការតាមមន្ទីរអង្គភាពជុំវិញខេត្ត រៀបចំធ្វើពិធីបុណ្យ មាឃបូជា នៅវត្តសីហរតនារាម ស្ថិតនៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ដោយនិមន្តព្រះសង្ឃ និងពុទ្ធបរិស័ទ ហែក្បួនធម្មយាត្រា ជុំវិញក្រុងដូនកែវ ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការអង្គភាពជុំវិញខេត្ត ព្រមទាំងព្រះសង្ឃគណៈកម្មការវត្ត តាជី យាយជី និងពុទ្ធបរិស័ទ ជាង ២០០០នាក់។

Author: sttvonline

Leave a Reply

Your email address will not be published. Required fields are marked *