គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ ចុះរៀបចំសណ្តាប់ធ្នាប់ផ្លូវចោមចៅ ចាប់ពីច្រមុះជ្រូកស្ទឹងមានជ័យដល់ស្តុបសេះសរ

នៅល្ងាចថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សេង គន្ធ, អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងដោយផ្ទាល់ ចុះរៀបចំសណ្តាប់ធ្នាប់ផ្លូវ វេងស្រេង ដើម្បីបញ្ឈប់ការដាក់តាំងទំនិញ លក់ដូរ លេីផ្លូវ ចិញ្ចេីមផ្លូវ ចាប់ពីច្រមុះជ្រូកស្ទឹងមានជ័យ ដល់ស្តុបសេះសរ។

លោកអភិបាលខណ្ឌមានជ័យ បានឱ្យទីភ្នាក់ងារសារព័ត៌មាន អេសធី ធីវីអនឡាញដឹងថា ប្រសិនបើមិនបញ្ឈប់ការដាក់តាំងទំនិញ លក់ដូរ លេីផ្លូវ ចិញ្ចេីមផ្លូវ ចាប់ពីពេលនេះតទៅ អាជ្ញាធរមិនលេីកលែងទេ និងអនុវត្តន៍ច្បាប់ហេីយ។

លោកអភិបាលខណ្ឌមានជ័យ បានឱ្យដឹងទៀតដែរថា គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ ចុះរៀបចំសណ្តាប់ធ្នាប់ផ្លូវវេងស្រេងនៅល្ងាចនេះ គឺកុំឱ្យផ្លូវរួមតូចជាហេតុធ្វើឱ្យអ្នកធ្វើដំណើរមានការយឺតយ៉ាវ ឬកកស្ទះ។ជាចុងក្រោយ លោកអភិបាលខណ្ឌមានជ័យ សូមការយោគយល់ពីសំណាក់បងប្អូនដែលដាក់តាំងទំនិញ លក់ដូរ លេីផ្លូវ ចិញ្ចេីមផ្លូវ ចាប់ពីច្រមុះជ្រូកស្ទឹងមានជ័យដល់ស្តុបសេះសរ៕





