កម្លាំងកងអន្តរាគមន៍កងរាជអាវុធហត្ថខេត្តសហការជាមួយ អយ្យការ ចុះបង្រ្កាប ករណីល្បែងស៊ីសងខុសច្បាប់ {ជល់មាន់} ស្ថិតភូមិទួលត្រាច ឃុំទួលស្នួល ស្រុកក្រូចឆ្មារ !

កម្លាំងកងអន្តរាគមន៍កងរាជអាវុធហត្ថខេត្តសហការជាមួយ អយ្យការ ចុះបង្រ្កាប ករណីល្បែងស៊ីសងខុសច្បាប់ {ជល់

មាន់} ស្ថិតភូមិទួលត្រាច ឃុំទួលស្នួល ស្រុកក្រូចឆ្មារ !(ត្បូងឃ្មុំ) ៖ ថ្ងៃពុធ ៨ កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥អនុវត្ត បទបញ្ជា ដ៏ខ្ពង់ខ្ពស់បំផុត របស់ប្រមុខរាជរដ្ឋាភិបាលបទបញ្ជា ដ៏មុឺងម៉ាត់ របស់ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសបទបញ្ជា របស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តដោយមានការសម្របសម្រួលពី លោក សួន ទី ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ក្រោយពីទទួលបានពត៌មាន មានការលេងល្បែងសុីសងខុសច្បាប់(ជល់មាន់)។លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានបញ្ជាឲ្យ កម្លាំងកងអន្តរាគមន៍ កងរាជអាវុធហត្ថខេត្ត សហការជាមួយ អយ្យការ ចុះបង្រ្កាប ការលេងល្បែងសុីសងខុសច្បាប់ (ជល់មាន់) ស្ថិតក្នុងភូមិទួលត្រាច ឃុំទួលស្នួល ស្រុកក្រូចឆ្មារ។* លទ្ធផល- ឃាត់ខ្លួនអ្នកលេងល្បែងសុីសងខុសច្បាប់(ជល់មាន់) ចំនួន ១១ នាក់* វត្ថុតាងរួមមាន១. ម៉ូតូចំនួន ៣៣ គ្រឿង២. ទូរស័ព្ទដៃចំនួន ០៩ គ្រឿង៣. ទ្រុងមាន់ចំនួន ២៩៤. មុងគ្របមាន់ចំនួន ០៦៥. កំរាលចំនួន ០៦ ៦. កន្ត្រកដាកមាន់ចំនួន ១២៧. ប៊ីដុងជ័រពណ៌ខៀវសម្រាប់ដាក់ទឹកមាន់ចំនួន ០២៨.

កៅអីជ័រ ចំនួន ១២៩. មួកសុវត្ថិភាព ចំនួន ០២១០. លុយ ចំនួន ៣២.០០០.៛១១. ជញ្ជីងថ្លឹងមាន់អេឡិកត្រូនិក ចំនួន ០១១២.ផ្លែដឺក ចំនួន ០៨គូរ១៣. បង់រុំខ្នាយមាន់ជល់ ចំនួន២១១៤. ស្កុតរុំ ចំនួន ០២ដុំ១៥. ក្រដាសខាត់ខ្នាយមាន់ ចំនួន ០១១៦. ស្រោមផ្លែដែក ចំនួន ០២គូរ១៧.

បុងកត់ទឹកលុយភ្នាល់មាន់ ចំនួន ០៤ដុំ១៨. ថ្មសំលៀងខ្នាយមាន់ ចំនួន ០១១៩. កាបូបស្ពាយចំហៀងពណ៌ខ្មៅ ចំនួន ០១២០. កាបូបក្រវ៉ាត់ចង្កេះពណ៌ទឹកប៊ិច ចំនួន ០១២១. មាន់ជល់ចំនួន ១៥ក្បាល បច្ចុប្បន្ន អ្នកលេងល្បែង និង វត្ថុតាង បញ្ជូនមក បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។

Author: sttvonline

Leave a Reply

Your email address will not be published. Required fields are marked *