ព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន

និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្ត

និងជាប្រធានក្រុមការងារខេត្តចុះមូលដ្ឋានស្រុកចិត្របុរី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីភាពក្នុងវេទិកាសាធារណ: ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបរិវេណសាលាឃុំកោះច្រែង ភូមិកណ្តាល ឃុំកោះច្រែង ស្រុកចិត្របុរី ដើម្បីចុះជួបជាមួយប្រជាពលរដ្ឋ ដោះស្រាយបញ្ហាប្រឈម ក្តីទុក្ខកង្វល់ផ្សេងៗដែលបងប្អូនប្រជាពលរដ្ឋត្រូវបាន

ស្នើសុំឱ្យអាជ្ញាធរជួយដោះស្រាយ ស្របតាមគោលការណ៍រាជរដ្ឋាភិបាល។ ក្នុងវេទិកា បានអញ្ជើញចូលរួមពី សមាជិកក្រុមការងាររាជរដ្ឋាភិបាល ថ្នាក់ដឹកនាំស្រុក លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កម្លាំង

ប្រដាប់អាវុធ៣ប្រភេទ ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ និងប្រជាពលរដ្ឋ សរុប ២៦៤នាក់(ស្រី១៤៥នាក់) ទទួលបានសំណូមពរ សរុប ៤ករណី បានដោះស្រាយ៣ ករណី កំពុងដោះស្រាយ១ ករណី មិនទាន់ដោះស្រាយ ០ករណី។ សំណើ សំណូមពរ រួមមាន: ១-ស្នើចុះថ្លៃភ្លើង

អគ្គិសនី ព្រោះចំណាយថវិកាច្រើនលើការបូមទឹកដាក់ស្រែប្រាំង(បានដោះស្រាយ)២-ទឹកស្អាតនៅលើកោះគុណភាពមិនសូវស្អាត(បានដោះស្រាយ)៣-ស្នើម្ចាស់កំពង់ចម្លងកុំយកលុយក្រុមប្រឹក្សាឃុំពេលឆ្លងដរ ស្នើកែលម្អផ្លូវឡើងចុះកំពង់ចម្លង និងដាក់ស្លាកតំឡៃឡានឆ្លងដរ (បានដោះស្រាយ)៤-ស្នើសុំការ៉ូសម្រាប់រៀបក្នុងសាលាឆាន់ថ្មី(កំពុងដោះស្រាយ) ។









