លោកជំទាវ ជា សុផាកន្នី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំប្រតិភូនារីក្រសួងបរិស្ថាន

គោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជូនចំពោះ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលមានទុក្ខយ៉ាងក្រៀមក្រំបំផុត ដែលបានបាត់បង់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ម៉ុម ជីមហ៊ុយ អតីតសមាជិករាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា និងជាទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា

ដែលត្រូវជាឪពុកបង្កើតដ៏ឧត្តុង្គឧត្តមរបស់ លោកជំទាវ ដែលបានទទួលមរណភាពនៅថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០២:៥០នាទីទៀបភ្លឺ ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ៕




