កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីលួច និងធ្វើឱ្យខូចខាតដោយចេតនា! ! !

កំពង់ស្ពឺ,ដោយអនុវត្តតាមបទបញ្ជា និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង២០:០០នាទី កម្លាំង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការ បង្រ្កាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច និងធ្វើឱ្យខូចខាតដោយចេតនា នៅចំណុចហាងលក់បបរសខាងក្រោយសាលាបឋមសិក្សាត្រែងត្រយឹង ភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។

ជនសង្ស័យមានឈ្មោះ នួន សិរីកុសល ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងផ្សារដែក មានទីលំនៅភូមិ-ឃុំកើតហេតុ។ ដោយជនសង្ស័យបានរើសកាបូបលុយរបស់ ឈ្មោះ ជា សាវឿន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយបានគេចវេសមិនព្រមប្រគល់ឱ្យជនរងគ្រោះវិញ និងបានយកកាបូបនោះទៅដុតចោលថែមទៀត។ ដោយចាប់យកវត្ថុតាងរួមមាន៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយសន្លឹក,កាតគ្រីរថយន្ត០១សន្លឹក,កាតគ្រីម៉ូតូ០១សន្លឹកប័ណ្ណបើកបរ០១សន្លឹក,ប័ណ្ណ ប.ស.ស.០១សន្លឹក,ប្រាក់ប្រហែល១០០.០០០រៀល និងឯកសារមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស នៃបញ្ជាការការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសុំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕ #បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
