ល្បែងមាន់ជល់អនឡាញក្រុមហ៊ុនM99 កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង ខណៈលោក ញ៉េន ធាន់ នាយប៉ុស្តិ៍ រដ្ឋបាលឃុំគគីរ ជួយធ្វើវាំងននបិទបាំង…

ល្បែងមាន់ជល់អនឡាញក្រុមហ៊ុនM99 កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង ខណៈលោក ញ៉េន ធាន់ នាយប៉ុស្តិ៍ រដ្ឋបាលឃុំគគរ ជួយធ្វើវាំងននបិទបាំង…

ខេត្តកំពង់ចាម÷ ប្រជាពលរដ្ឋនិយាយថា ក្រុមហ៊ុនមាន់ជល់អនឡាញ M99ហាក់ដូចមិនខ្លាចញញើតច្បាប់ប្រទេសកម្ពុជានោះឡើយ កំពុងតែដើរពង្រាយសាខាល្បែងបង្កអុកឡុកនៅក្នុងមូលដ្ឋានរបស់ពួកគាត់ ពូកគាត់ថាល្បែងស៊ីសងខុសច្បាប់នេះ បណ្តាលឱ្យអ្នកញៀនល្បែង ហិនហោចទ្រព្យសម្បត្តិ កើតជាអំពើហិង្សាក្នុងគ្រួសារ និងជាប្រភពបង្កើតអ្នកញៀនថ្នាំ អំពើចោរកម្ម អសន្តិសុខសង្គមជាដើម។ល។ 

តើហេតុអ្វីបានជាលោក ញ៉េន ធាន់  មេប៉ុស្តិ៍ មិនបង្ក្រាបសោះនោះ.! អ្វីដែលប្រជាពលរដ្ឋដឹងច្បាស់នោះ បន្ទាប់ពីការផ្សព្វផ្សាយនេះទៅ មុខជាមានប្រតិកម្មពីអាជ្ញាធរមានសមត្ថកិច្ចថាទីតាំងទាំងនេះគ្មានល្បែងអនឡាញនោះទេ ។

ប៉ុន្តែប្រជាពលរដ្ឋក្នុងបណ្ដាមូលដ្ឋានទាំងនេះ ដឹងច្បាស់។ប្រជាពលរដ្ឋនៅតាមបណ្ដាមូលដ្ឋាននានាក្នុង ស្រុកកំពង់សៀម ខេត្តកំពង់ចាម សុទ្ធតែមើលឃើញដោយភ្នែកទទេ មិនបាច់ពាក់វ៉ែនតា ដោយដឹងថា ក្រុមហ៊ុនមាន់ជល់ online M99

កំពុងតែដើរពង្រាយសាខាល្បែងនៅតាមបណ្ដាលឃុំនានាដូចជាឃុំគគីរ ក្រោមការដឹកនាំរបស់លោក ញ៉េន ធាន់ មេប៉ុស្តិ៍ ។  នៅក្នុងស្រុកកំពង់សៀម យ៉ាងហោចណាស់មានទីតាំងមាន់ជល់អនឡាញ របស់ក្រុម ហ៊ុនខាងលើនេះ.៣,៤.កន្លែង

ដែលមានប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះចូលទៅលេងមិនដាច់នោះទេ។ នៅឃុំផ្សេងទៀតដូចជាឃុំវិហារធំ,កោះរកា,ក្រឡា…និងនៅក្រុងកំពង់ចាមផងដែរ សុទ្ធតែមានទីតាំងល្បែងស៊ីសងអនឡាញរបស់ក្រុមហ៊ុនខាងលើនេះ។

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៃស្រុកកំពង់សៀមដឹងយ៉ាងច្បាស់ថា នៅតាមផ្ទះខ្លះមានល្បែងអនឡាញមាន់ជល់ ស្អេកស្កះជាច្រើន ហេតុអ្វីបានជាសមត្ថកិច្ចមិនបង្ក្រាប? ពិសេសលោកវីរៈសេនីយ៍ឯក ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម និងលោកវរសេនីយ៍ឯក អុឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម.ភាពព្រងើយកន្តើយធ្វើជាមើលមិនឃើញ

របស់អាជ្ញាធរមានសមត្ថកិច្ចធ្វើឲ្យប្រជាពល រដ្ឋមានមន្ទិលថា ទំនងជាបានលាបសក្ការៈពីក្រុមហ៊ុនមាន់ជល់អនឡាញ M99 .? ។គួររំលឹកផងដែរថាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញសារាចរណែនាំ ស្តីពី ការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ និងណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវជំរុញការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ដឹងអំពីផលប៉ះពាល់ នៃការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដើម្បីចូលរួមទប់ស្កាត់ការលេងល្បែងស៊ីសង ខុសច្បាប់ដែលជាផ្នែកមួយនៃការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់ រាជរដ្ឋាភិបាល។ប៉ុន្តែលោកវរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម និងលោកវរសេនីយ៍ឯក អុឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានរក្សានូវភាពស្ងៀមស្ងាត់មិនបង្ក្រាប (សង្ស័យចូលរួមជួយបិទបាំងឲ្យក្រុមហ៊ុនល្បែងមាន់ជល់អនឡាញ M99 នេះផងក៏មិនដឹង.?)។

Author: sttvonline

Leave a Reply

Your email address will not be published. Required fields are marked *