ឯ.ឧ បណ្ឌិត ហែម ប្រសើរ ប្រធានក្រុមចុះជួយកសាងពង្រីកសមាជិកគណបក្សនៅមូលដ្ឋាននាំយកអំណោយរបស់សម្ដេចតេជោ

ឯ.ឧ បណ្ឌិត ហែម ប្រសើរ ប្រធានក្រុមចុះជួយកសាងពង្រីកសមាជិកគណបក្សនៅមូលដ្ឋាននាំយកអំណោយរបស់សម្ដេចតេជោ

ចែកជូនដល់អតីតបេក្ខជនក្រុមប្រឹក្សាឃុំមកពីគណបក្សភ្លើងទៀននិងគណបក្សសង្គ្រោះជាតិ ដែលបានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានជីវភាពខ្វះខាតចំនួន០៣គ្រួសារ នៅខេត្តកំពង់ធំកំពង់ធំ៖

ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯ.ឧ បណ្ឌិត ហែម ប្រសើរ ប្រធានក្រុមចុះជួយកសាងពង្រីកសមាជិកគណបក្សនៅមូលដ្ឋាន ខេត្តកំពង់ធំ.ខេត្តសៀមរាប.ខេត្តបន្ទាយមានជ័យ.ខេត្តបាត់ដំបង.ខេត្តកំពង់ស្ពឺ.ខេត្តតាកែវ.ខេត្តត្បូងឃ្មុំ.ខេត្តកំពង់ចាម.ខេត្តកណ្ដាល.ខេត្តព្រះសីហនុ.ខេត្កកំពង់ឆ្នាំង.ខេត្តស្វាយរៀង.ខេត្តកំពត.ខេត្តព្រៃវែង.រាជធានីភ្នំពេញ

និងជាទីប្រឹក្សារសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានយកអំណោយរបស់សម្ដេចតេជោ ចែកជូនដល់អតីតបេក្ខជនក្រុមប្រឹក្សាឃុំមកពីគណបក្សភ្លើងទៀននិងអតីតបេក្ខជនក្រុមប្រឹក្សាឃុំមកពីគណបក្សសង្គ្រោះជាតិ

ដែលបានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដោយមានជីវភាពខ្វះខាតចំនួន០៣គ្រួសារ ក្នុងនោះមាន៖១.លោកស្រី ខី សារ៉ន អតីតបេក្ខជនក្រុមប្រឹក្សាឃុំគណបក្សសង្គ្រោះជាតិស្ថិតនៅភូមិអ្នកវាំងឃុំស្រឡៅស្រុកតាំងក្រសាំងខេត្តកំពង់ធំ។

២.លោក សូ និល អតីតបេក្ខជនក្រុមប្រឹក្សាឃុំគណបក្សភ្លើងទៀនស្ថិតនៅភូមិចតុលោកឃុំបារាយណ៍ស្រុកបារាយណ៍ខេត្តកំពង់ធំ។៣.លោក ម៉ ភាព អតីតបេក្ខជនក្រុមប្រឹក្សាឃុំគណបក្សសង្គ្រោះជាតិស្ថិតនៅភូមិទួលវិហារឃុំជ្រាប់ស្រុកសន្ទុកខេត្តកំពង់ធំ។

អំណោយក្នុងមួយគ្រួសារទទួលបាន៖១.អង្គរចំនួន ២៥គីឡូត៍២.មីមួយកេះ៣.ទឹកត្រីមួយយួរ៤.ទឹកស៉ីអ៉ីវមួយយួរ៥.ត្រីខដប់កំប៉ុង៦.ភួយមួយ៧.ថវិការចំនួន៥ម៉ឺនរៀលនិងមានការចូលរួមពីអាជ្ញាធរភូមិឃុំផងដែរ។

Author: sttvonline

Leave a Reply

Your email address will not be published. Required fields are marked *