គ្រួសារជនរងគ្រោះបានហួសចិត្ត រឿងអំពើហិង្សារបស់ក្រុមក្មេងទំនើងមកលើកូនប្រុសរបស់គាត់បានស្លាប់ តែច្បាប់ពុំទាន់មានយុត្តិធម៌ជូនពួកគាត់..

គ្រួសារជនរងគ្រោះបានហួសចិត្ត រឿងអំពើហិង្សារបស់ក្រុមក្មេងទំនើងមកលើកូនប្រុសរបស់គាត់បានស្លាប់ តែច្បាប់ពុំទាន់មានយុត្តិធម៌ជូនពួកគាត់..

នៅព្រឹកថ្ងៃទី ២៣ ខែមេសាឆ្នាំ ២០២៥ គ្រួសារជនរងគ្រោះ បានលើកដៃសំពះស្រែក ទហោយំស្នើសុំ រកយុត្តិធម៌ ខណៈពេលដែលកូនប្រុសរបស់គាត់បានស្លាប់ បន្ទាប់ពីការព្យាបាលនូវមុខរបួស របស់ក្រុមក្មេងទំនើងកាប់ចំក្បាល អស់រយៈពេលជាង៦ខែ

មកហើយ នៅតែមិនបានជាសះស្បើយ  ហើយត្រូវបានចំណាយថវិកាការថ្លៃពេទ្យព្យាបាលអស់ជាច្រើនដល់រាប់ពាន់ដុល្លារថែមទៀតផង ។

បន្ទាប់ពីក្រុមក្មេងទំនើងមួយក្រុមបាន កាប់មកលើជនរងគ្រោះចំក្បាល បណ្ដាលឱ្យរងរបួសជាទម្ងន់បញ្ជូនទៅមន្ទីរពេទ្យ បានកើតហេតុកាលពីថ្ងៃទី០២ ខែតុលាឆ្នាំ ២០២៤ នៅចំណុច ភូមិ ចន្ត្រី ឃុំ ចន្ត្រី ស្រុករមាសហែកខេត្តស្វាយរៀង

រីឯជនរងគ្រោះដែលត្រូវក្មេងទំនើងបានកាប់ចំក្បាលបែរលានោះ ទី១ ឈ្មោះ ឌឹម ចាន់ថង ភេទប្រុស អាយុ ២១ ឆ្នាំ បានស្លាប់បាត់បង់ជីវិត  កាលពីវេលាម៉ោង ៥:15នាទីល្ងាចថ្ងៃទី ២២ ខែមេសាឆ្នាំ ២០២៥ នៅមន្ទីរពេទ្យ រាជធានីភ្នំពេញ

ដោយសារតែស្ថានភាពមុខរបួសមានស្ថានភាពធ្ងន់ធ្ងរ  ត្រូវបានក្រុមគ្រួសារដឹកជញ្ជូនមកធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ស្ថិតនៅភូមិត្រពាំងរំដេញ ឃុំត្រពាំងស្ដៅ ស្រុករមាសហែកខេត្តស្វាយរៀង ។ ទី ២ ឈ្មោះ អ៉ី ថៃ កំពុងសម្រាកព្យាបាលមុខរបួស នៅមន្ទីរពេទ្យ

រហូតទល់មកបច្ចុប្បន្ន ពុំទាន់បានជាសះស្បើយនៅឡើយទេ ដោយសារតែស្ថានភាពរករបួសធ្ងន់ធ្ងរពេក។ បើយោងតាម លោក សំ សំអុល អធិការស្រុករមាសហែក បានប្រាប់អង្គភាពសារព័ត៌មានយើងថា បន្ទាប់ពីការកើតហេតុរួចមក កងកម្លាំងរបស់លោកបាន យកចិត្តទុកដាក់ តាមដានកំណត់មុខសញ្ញាចាប់ជនសង្ស័យ បានជាបន្តបន្ទាប់បញ្ជូនទៅ អមយ្យការសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិទីច្បាប់។  រីឯជនល្មើសដែលពាក់ព័ន្ធ លោកហ្នឹងធ្វើនូវសាវតាជាតិដើម្បីសុំដេការ ឃាត់ខ្លួនជាបន្តបន្ទាប់ទៀត ។ នៅក្នុងពិធីបុណ្យសពជនរងគ្រោះខាងលើក្នុងនាម ឪពុកម្ដាយហ្នឹងក្រុមគ្រួសារសាច់ញាតិ សូមសុំណូមពរសូមឱ្យស្ថាប័នច្បាប់តុលាការ ជួយរកយុត្តិធម៌និងបានដោះស្រាយជូនពួកគាត់ដែលជាជនរងគ្រោះផង ដោយសារតែមានរយៈពេល៦ខែជាងហើយគាត់ពុំទាន់មាន ដំណោះស្រាយសមស្របណាមួយនៅឡើយទេ ។   ជាពិសេសពួកគាត់បានទទូចស្នើសុំសម្ដេចបវរអធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមសម្ដេចទាំងទ្វេជួយរកយុត្តិធម៌ដល់កូនប្រុសរបស់គាត់ ដែលបានស្លាប់ដោយសារតែ ក្មេងទំនើងបក្សពួកមួយក្រុមបានកាប់ចំក្បាលមកលើកូនគាត់យ៉ាងព្រៃផ្សៃ ដោយគ្មានទំនាស់និងហេតុផលអ្វីនោះឡើយ ហើយមកដល់ពេលនេះពួកគាត់ក៏មិនទាន់បានទទួលនៅពន្លឺយុត្តិធម៌នោះនៅឡើយទេ។

Author: sttvonline

Leave a Reply

Your email address will not be published. Required fields are marked *