លោកជំទាវ ជូ ប៊ុនអេងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ (គ.ជ.ប.ជ) បានអញ្ជើញទៅសួរសុខទុក្ខ លោកឧត្តមសេនីយ៍ត្រី សុខ វុធថន ដែលកំពុងសម្រាកព្យាបាលជំងឺរាំរៃ…

នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ, លោកជំទាវ ឧត្ដមសេនីយ៍ឯក វេជ្ជៈ ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ ,លោកជំទាវ រ៉ន សរីលក្ខិណា អគ្គលេខាធិការរង គ.ជ.ប.ជ ,លោកវរសេនីយ៍ឯក ជា ឆៃរី អនុប្រធានក្រុមជំនួយកិច្ចការ ,លោកវរសេនីយ៍ទោ ជា ពិសិដ្ឋ អនុប្រធានការិយាល័យ ផែនការគណនេយ្យ

បានអញ្ជើញទៅកេហដ្ឋាន លោកឧត្ដមសេនីយ៍ត្រី សុខ វុធថន ដែលមានជម្ងឺនៅហ្នឹងកន្លែង ដើម្បីសួរសុខទុក្ខគាត់ និងក្រុមគ្រួសាររបស់គាត់ ស្ថិតនៅផ្ទះលេខ..ភូមិសាមគ្គី សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ ។

នៅក្នុងការអញ្ជើញចុះសួរសុខទុក្ខនោះផងដែរលោកជំទាវ ក៏បាន ផ្ដល់ជូននូវថវិកាមួយចំនួនទៅដល់ក្រុមគ្រួសារអ្នកជំងឺផងដែ។

🙏ក្នុងនាមក្រុមគ្រួសារអ្នកជំងឺ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកជំទាវ និងក្រុមការងារ ដែលបានចំណាយពេលវេលាដ៍មានតម្លៃ អញ្ជើញមកសួរសុខទុក្ខ លោកឧត្តមសេនីយ៍ត្រី សុខ វុធថន

ក្នុងនាមក្រុមគ្រួសារសូមគោរពជូនពរ លោកជំទាវ និងក្រុមការងារទាំងអស់ មានសុខភាពល្អ និងបានជួបតែនឹងពុទ្ធពរ 4ប្រការ អាយុវណ្ណៈសុខៈពលៈនិងបដិធានៈកុំបីឃ្លៀងឃ្លាតឡើយ

ជាពិសេស សូមលោកជំទាវនិងក្រុមកសរងារ សម្រេចនូវកិច្ចការអ្វី សូមបានសម្រេចដូចបំណងប៉ងប្រាថ្នាកុំបីខាន🙏🙏🙏 ៕


