សកម្មជនបក្សប្រឆាំង ចំនួន១៨នាក់ បានស្នើសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា តាមរយៈ ឯកឧត្តមបណ្ឌិត ហែម ប្រសើរ…

សកម្មជនបក្សប្រឆាំង ចំនួន១៨នាក់ បានស្នើសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា តាមរយៈ ឯកឧត្តមបណ្ឌិត ហែម ប្រសើរ…

កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ហែម ប្រសើរ ប្រធានក្រុមការងារចុះជួយកសាងពង្រីកសមាជិកគណបក្សនៅមូលដ្ឋានរាជធានីខេត្ត និងជា ទីប្រឹក្សា សម្តេចតេជោ ហ៊ុន សែន និងក្រុមការងារ បានចុះទទួលសកម្មជនគាំទ្រ មកពីគណបក្សភ្លើងទៀន និងអតីតគណបក្សសង្រ្គោះជាតិ

ចំនួន ១៨រូប ដែលបានប្រកាសឈប់គាំទ្រ គណបក្សប្រឆាំង និង ស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

ពិធីនេះធ្វើនៅរសៀល ថ្ងៃអាទិត្យ ទី០៦ ខែ មេសា ឆ្នាំ ២០២៥ ដែលមានការចូលរួមពី លោកប្រធានបក្សភូមិ និងលោក យស់ សារ៉េត នាយរងនគបាលប៉ុស្តិ៍ ឃុំពោធិ៍អង្រ្គង ស្រុកបសេដ្ឋ។

សូមបញ្ជាក់ថា បងប្អូនដែលផ្តាច់ខ្លួនទាំង១៨រូប មកពីភូមិកណ្តោល ឃុំពោធិ៍អង្រ្គង និងភូមិត្រពាំងរំដេញ ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

Author: sttvonline

Leave a Reply

Your email address will not be published. Required fields are marked *