សមាគម អភិវឌ្ឍន៍ វិជ្ជាជីវៈ អ្នក សារព័ត៌មាន កម្ពុជា រៀបចំ សិក្ខាសាលា លេីកទី ២ នៅខេត្ត ស្ទឹង ត្រែងស្ទឹងត្រែង ៖ សមាគម អភិវឌ្ឍន៍ វិជ្ជាជីវៈ អ្នក សារព័ត៌មាន សហការ ជាមួយ រដ្ឋបាល ខេត្ត ស្ទឹងត្រែងបាន រៀបចំសិក្ខាសាលា ស្ដីពី ក្រមសីលធម៌ វិជ្ជាជីវៈ សារព័ត៌មាន វិស័យ បរិស្ថាន និង ផ្សព្វផ្សាយ សមិទ្ធផល ខេត្តស្ទឹងត្រែង

ដែល មាន សិក្ខាកាម ចូលរួម ចំនួន ២៧៩នាក់ ដែល ធ្វើ ឡើង នៅ សាលប្រ ជុំ សាលា ខេត្ត ស្ទឹង ត្រែង នៅថ្ងៃ ទី ២៥ ខែ មីនា ឆ្នាំ ២០២៥ ក្នុង ក្រុង ស្ទឹងត្រែង ខេត្ត ស្ទឹងត្រែង ។

ឯកឧត្ដម ប៉ែន លីណាត អភិបាល រង តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សរ សុពុត្រា អភិបាល នៃ គណៈ អភិបាល ខេត្ត ស្ទឹង ត្រែង បាន អញ្ជើញ ជា អធិបតីភាព ភាព ទាំង ពិធី បេីក និង ពិធី បិទសិក្ខាសាលា និង បាន ផ្ដល់ កិត្តិយស ប្រគល់ វិញ្ញាបនបត្រ បញ្ជាក់ ការសិក្សា ជូន សិក្ខាកាម ២៧៩ នាក់ ផងដែរ។

បេីតាម លោកបណ្ឌិត ហោ គន្ធា ប្រធាន សមាគម អភិវឌ្ឍន៍ វិជ្ជាជីវៈ អ្នក សារព័ត៌មាន កម្ពុជា បាន ប្រាប់ ថា ការរៀបចំ សិក្ខាសាលា នាពេលនេះ ជា ការរៀបចំ លេីកទី២ ក្រោម ប្រធានបទ ក្រមសីលធម៌ វិជ្ជាជីវៈ សារព័ត៌មាន វិស័យ បរិស្ថាន និង ផ្សព្វផ្សាយសមិទ្ធផល ខេត្ត ស្ទឹងត្រែង

ដែលស្ថិត ក្នុង ផែន ការ នៃ ការរៀបចំ សិក្ខាសាលា ចំនួន ២៤ខេត្ត ។ លោកបណ្ឌិត បាន បន្ដ ប្រាប់ ថា ការរៀបចំ សិក្ខាសាលា នេះ គឺទទួល បាន នូវ ការ គាំទ្រ ពី សំណាក់ ក្រសួងព័ត៌មាន ក្រសួង បរិស្ថាន រដ្ឋបាល ខេត្ត ស្ទឹងត្រែង និង សមាគម ដៃគូរ ។

ជាមួយ គ្នា នេះ ដែ រ លោកបណ្ឌិត សូម ថ្លែង អំណរគុណ ដល់ ក្រុម ហ៊ុន សេវ ឌឺ ឡាហ្វ៍ ខេមបូឌា និង សមាគម សម្ព័ន្ធ យុវជន ដើម្បី សន្តិភាព ដែល ចូលរួម ឧបត្ថម្ភ គាំទ្រ និងទ្រទ្រង់ អាហារ សម្រន់ សម្រាប់ សិក្ខាកាម ក្នុង សិក្ខាសាលា និងជាពិសេសសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន

លោក ម៉ែន គុង នាយករងរដ្ឋបាលខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត និងលោកបណ្ឌិត ជា សំហុង ទីប្រឹក្សាច្បាប់ ដែលបានចំណាយ ពេលធ្វេីបទបង្ហាញ ប្រកបដោយចំណេះដឹង ដ៍មានសារសំខាន់ និងឧត្ដមប្រយោជន៍ ជូនដល់សិក្ខាកាម ក្នុង ការ ពង្រឹងសមត្ថភាព និងអភិវឌ្ឍខ្លួន។















