នាព្រឹកថ្ងៃអាទិត្យ ១០ រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ សមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ បានបើកកិច្ចប្រជុំបូកសរុបរបាយការណ៍ការងារប្រចាំខែមីនា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ ព្រមទាំងកិច្ចរាយការណ៍ទូទៅពីសមិទ្ធផលការងាររយៈពេល ៣ ខែ ក្នុងឆ្នាំ២០២៥ ក្នុងយន្តការសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌។

កិច្ចប្រជុំប្រចាំខែកុម្ភៈនេះ ឋិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ហែម ប្រសើរប្រធានសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ និងជាប្រធានសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ព្រមទាំងចូលរួមពីថ្នាក់ដឹកនាំ សមាជិកអចិន្រ្តៃយ៍ថ្នាក់កណ្តាល និងថ្នាក់ដឹកនាំ សមាជិក សមាជិកា សាខារាជធានី-ខេត្ត សាខាស្រុក នៃសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌

ដោយកិច្ចប្រជុំបានរៀបចំឡើងនៅទីស្នាក់ការកណ្តាល សមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ ប្រចាំរាជធានីភ្នំពេញ។ ជាចុងក្រោយ សូមគោរពជូនពរ លោកបណ្ឌិត ហែម ប្រសើរ ប្រធានសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ និងជាប្រធានសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់ សូមទទួលបាននូវសុខភាពល្អ និងជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕






