កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យជាស្ត្រី០១នាក់ បញ្ជូនទៅតុលាការខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីជួញដូរចែកចាយនូវសារធាតុញៀនខុសច្បាប់!ខេត្តកំពង់ស្ពឺ៖ដោយអនុវត្តតាមបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

និងមានការសម្របសម្រួលនីតិវិធីពី លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ

កាលពីថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២៥ នៅវេលាម៉ោង ១៧:១០ នាទី កម្លាំងជំនាញមន្ទីស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ

បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់(ករណីជួញដូរចែកចាយនូវសារធាតុញៀនខុសច្បាប់)ស្ថិតនៅចំនុចភូមិទួលបារាយ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ជនសង្ស័យមានឈ្មោះ គោក ស្រីនិច ភេទស្រី អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិទួលបារាយ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

ដោយចាប់យកវត្ថុតាងបានរួមមាន:ម្សៅសរក្រាមសង្ស័យថាសារធាតុញៀនចំនួន ២៥ កញ្ចប់ ធំល្មមចំនួន០៥កញ្ចប់,ទូរសព្ទ័ចំនួន០២គ្រឿង,ថង់ច្រក និងឧបករណ៍ប្រើប្រាស់ជក់គ្រឿងញៀនមួយចំនួន។បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស នៃបញ្ជាការការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕



